គណបក្សនយោបាយ អ្នកនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត
ជារឿយៗ រៀបចំពិធីរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ពួកគេ។
វាជាការសំខាន់ដែលត្រូវដឹង អំពីបទបញ្ញត្តិដែលអនុវត្តចំពោះពិធីទាំងនេះ។
ឧទាហរណ៍ ដោយការបង់ប្រាក់ដើម្បីអញ្ជើញទៅ ឬចូលរួមក្នុងពិធីដូចនេះ
អ្នកប្រហែលជាកំពុងផ្តល់អំណោយដល់គណបក្សនយោបាយហើយ
ហើយនៅក្នុងរដ្ឋញូវសៅវែល មានបទបញ្ញត្តិតឹងរ៉ឹងត្រូវអនុវត្តចំពោះអំណោយដូចនេះ។
ប្រសិនបើអ្នកទិញសំបុត្រ ឬវត្ថុផ្សេងទៀត
ដែលជាផ្នែកមួយនៃការចូលរួមក្នុងការរៃអង្គាសប្រាក់
ចំនួនទឹកប្រាក់ដែលអ្នកបង់ គឺជាអំណោយដល់គណបក្សនយោបាយ។
ប្រសិនបើអ្នកបង់ប្រាក់ឱ្យមនុស្សផ្សេងទៀតចូលរួមជាមួយអ្នក
អំណោយដល់គណបក្សនយោបាយដែលអ្នកបានធ្វើ
គឺបូកបញ្ចូលទាំងចំនួនទឹកប្រាក់ដែលអ្នកបង់ក្នុងនាមពួកគេ។
ការដេញថ្លៃឈ្នះ នៅកន្លែងដេញថ្លៃសម្រាប់ការរៃអង្គាសប្រាក់
ឬការទិញឆ្នោតវត្ថុ ខណៈពេលអ្នកនៅទីនោះ
ក៏ជាឧទាហរណ៍ទូទៅផងដែរ
នៃអំណោយដល់គណបក្សនយោបាយនៅក្នុងពិធីរៃអង្គាសប្រាក់។
សម្រាប់ការបោះឆ្នោតរដ្ឋញូវសៅវែល ឬ រដ្ឋាភិបាលមូលដ្ឋាន
អ្នកមិនអាចបង់វិភាគទានណាមួយនៃវិភាគទានទាំងនេះជាសាច់ប្រាក់បានទេ
ប្រសិនបើមានតម្លៃលើសពី $100។
អំណោយលើសពី $100 ត្រូវតែធ្វើឡើង
តាមអេឡិចត្រូនិក ឬដោយមូលប្បទានបត្រ។
ការធ្វើអំណោយដល់គណបក្សនយោបាយត្រូវបានអនុញ្ញាតសម្រាប់តែអ្នកដែលបានចុះឈ្មោះបោះឆ្នោតប៉ុណ្ណោះ
ឬមានលេខអាជីវកម្មនៅប្រទេសអូស្ត្រាលី (ABN) ឬលេខអាជីវកម្មដែលបានចុះបញ្ជីផ្សេងទៀត
ឬត្រូវបានយល់ព្រមដោយ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល ដើម្បីធ្វើអំណោយដល់គណបក្សនយោបាយ។
អ្នកក៏អាចតម្រូវឱ្យប្រកាសផងដែរទៅ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល
អំពីអំណោយដល់គណបក្សនយោបាយ ដែលអ្នកផ្តល់នៅឯពិធីរៃអង្គាសប្រាក់។
អ្នកអភិវឌ្ឍអចលនទ្រព្យ និងសាជីវកម្មទាក់ទិនក្នុងឧស្សាហកម្មថ្នាំជក់
ហើយនិងឧស្សាហកម្មគ្រឿងស្រវឹង និងល្បែងស៊ីសង
ត្រូវបានហាមឃាត់មិនឱ្យផ្តល់អំណោយដល់គណបក្សនយោបាយឡើយ។
ក្លឹបដែលបានចុះក្នុងបញ្ជីនានាដែលសកម្មភាពអាជីវកម្មរបស់ខ្លួនរួមមាន
ការភ្នាល់ដាក់ប្រាក់ឬវត្ថុ ការភ្នាល់ ឬល្បែងស៊ីសងផ្សេងទៀត
ត្រូវបានហាមឃាត់មិនឱ្យផ្តល់អំណោយដល់គណបក្សនយោបាយទេ។
អង្គការតំណាងឧស្សាហកម្មនានានា ក៏ត្រូវបានហាមឃាត់មិនឱ្យផ្តល់អំណោយដល់គណបក្សនយោបាយក្នុងរដ្ឋញូវសៅវែលផងដែរ
ប្រសិនបើសមាជិកភាគច្រើនរបស់ពួកគេជាអ្នកផ្តល់អំណោយដែលត្រូវបានហាមឃាត់ ។
អ្នកផ្តល់អំណោយដែលត្រូវបានហាមឃាត់ មិនត្រូវបង់ប្រាក់ដើម្បីចូលរួមក្នុងពិធីរៃអង្គាសប្រាក់សម្រាប់គណបក្សនយោបាយ
ឬឱ្យអ្នកផ្សេងទៀតបង់ជំនួសពួកគេឡើយ។
មុនពេលអ្នកចូលរួមក្នុងពិធីរៃអង្គាសប្រាក់
សម្រាប់យុទ្ធនាការរបស់គណបក្សនយោបាយ ឬការបោះឆ្នោតក្នុងរដ្ឋញូវសៅវែល
សូមស្វែងយល់ពីបទបញ្ញត្តិនានាដែលអនុវត្ត ដោយចូលមើល elections.nsw.gov.au