Go to content

Political donations | អំណោយដល់គណបក្សនយោបាយ

On this page

ព័ត៌មាននេះត្រូវបានបកប្រែជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ដើម្បីជួយសម្រួលដល់ការចូលរួមជាមួយសហគមន៍ទូលំទូលាយក្នុងរដ្ឋញូវសៅវែល។ ខណៈពេលដែលរាល់ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីផ្តល់ការបកប្រែឱ្យបានត្រឹមត្រូវ គ្មានការបកប្រែណាមួយដែលល្អឥតខ្ចោះនោះទេ។ អត្ថបទជាផ្លូវការ គឺជាអត្ថបទភាសាអង់គ្លេសនៃគេហទំព័រនេះ។ ភាពមិនស្របគ្នាដោយអន្លើ ឬភាពខុសគ្នាណាមួយដែលកើតមានឡើងនៅក្នុងការបកប្រែ មិនមានប្រសិទ្ធិភាពផ្លូវច្បាប់ សម្រាប់គោលបំណងអនុលោមតាមច្បាប់ ឬការអនុវត្តឡើយ។ ប្រសិនបើមានសំណួរណាមួយត្រូវបានលើកឡើង ទាក់ទងនឹងភាពត្រឹមត្រូវនៃព័ត៌មានដែលបានបកប្រែ សូមមើលឯកសារជាភាសាអង់គ្លេសដែលមាននៅលើគេហទំព័រនេះ ដែលជាឯកសារផ្លូវការ។

អំណោយដល់គណបក្សនយោបាយ

គណបក្សនយោបាយ បេក្ខជន និងបុគ្គល ហើយនិងអង្គការដទៃទៀតដែលចូលរួមក្នុងនយោបាយ ឬការបោះឆ្នោត អាចស្នើសុំអំណោយ ឬទម្រង់ផ្សេងៗនៃការគាំទ្រ ជាពិសេសនៅពេលជិតមកដល់ការបោះឆ្នោត។

អំណោយដល់គណបក្សនយោបាយ គឺជាអំណោយដែលបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់គណបក្សនយោបាយ សមាជិកជាប់ឆ្នោតរបស់សមាជិករដ្ឋសភារដ្ឋញូវសៅវែល ឬបេក្ខជនឬក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរបស់រដ្ឋញូវសៅវែល ថ្នាក់រដ្ឋរបស់រដ្ឋញូវសៅវែល ឬបុគ្គលដែលប្រើប្រាស់អំណោយដើម្បីចំណាយលើការបោះឆ្នោត ឬផ្តល់អំណោយដល់គណបក្សនយោបាយឱ្យមនុស្សម្នាក់ផ្សេងទៀត។ ការកំណត់ពីចំនួនទឹកប្រាក់សរុបដែលគណបក្សនយោបាយ បេក្ខជន ឬបុគ្គលផ្សេងទៀតដែលចូលរួមក្នុងការបោះឆ្នោត អាចទទួលយកពីអ្នកផ្តល់អំណោយដល់គណបក្សនយោបាយ ក្នុងឆ្នាំហិរញ្ញវត្ថុមួយ។ ដែនកំណត់នៃអំណោយទាំងនេះត្រូវបានកែសម្រួលនៅឆ្នាំហិរញ្ញវត្ថុនីមួយៗ ហើយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល។

នៅពេលផ្តល់អំណោយដល់គណបក្សនយោបាយ អ្នកផ្តល់អំណោយអាចត្រូវបានគេស្នើសុំឈ្មោះ និងអាសយដ្ឋានរបស់ពួកគេ ដើម្បីឱ្យអ្នកទទួលអំណោយអាចបញ្ជាក់ថាអ្នកផ្តល់អំណោយមានភាពស្របច្បាប់ ហើយការផ្តល់អំណោយនោះអនុលោមតាមដែនកំណត់នៃអំណោយ។

ប្រភេទនៃអំណោយដល់គណបក្សនយោបាយ

អំណោយដល់គណបក្សនយោបាយ គឺជាអំណោយសម្រាប់ការបោះឆ្នោតរបស់រដ្ឋាភិបាលថ្នាក់រដ្ឋ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន ឬសមាជិកជាប់ឆ្នោតរបស់សមាជិករដ្ឋសភារដ្ឋញូវសៅវែល ឬក្រុមប្រឹក្សាមូលដ្ឋាន។

ឧទាហរណ៍នៃអំណោយដល់គណបក្សនយោបាយ រួមមាន៖

  • អំណោយជាសាច់ប្រាក់
  • អំណោយមិនមែនជាសាច់ប្រាក់
  • សេវាកម្មឥតគិតថ្លៃ ឬបញ្ចុះតម្លៃ
  • ការធ្វើវិភាគទាន ថ្លៃចូល ឬការបង់ថ្លៃផ្សេងទៀតដើម្បីចូលរួមក្នុង ឬទទួលបានអត្ថប្រយោជន៍ពីគម្រោង ឬពិធីជប់លៀងរៃអង្គាសប្រាក់ 
  • ការជាវប្រចាំឆ្នាំ ឬការជាវផ្សេងទៀតដែលបង់ទៅឱ្យគណបក្សនយោបាយមួយ ដោយសមាជិកនៃគណបក្ស ឬដោយបុគ្គល ឬអង្គភាពសម្រាប់ការទាក់ទងជាមួយគណបក្ស
  • មិនគិតការប្រាក់លើប្រាក់កម្ចី។

អំណោយដល់គណបក្សនយោបាយនៅក្នុងរដ្ឋញូវសៅវែលមិនរាប់បញ្ចូល៖

  • អច័្ឆយទានជាចលនវត្ថុ
  • អំណោយដែលធ្វើឡើងសម្រាប់តែគោលបំណងនៃការបោះឆ្នោតសហព័ន្ធ ឬសមាជិកសភាសហព័ន្ធ ឬការបោះឆ្នោតមួយនៅក្រៅរដ្ឋញូវសៅវែល ឬក៏សមាជិកជាប់ឆ្នោតនៅក្រៅរដ្ឋញូវសៅវែល។

អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍

អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ គឺជាអំណោយដែលមានតម្លៃ $1,000 ឬច្រើនជាងនេះ។ នេះរួមបញ្ចូលទាំងការផ្តល់អំណោយជាច្រើនដង ដែលធ្វើឡើងដោយអ្នកផ្តល់អំណោយតែមួយ ឱ្យអ្នកទទួលអំណោយតែមួយ នៅក្នុងឆ្នាំហិរញ្ញវត្ថុមួយ ដែលបូករួមគ្នាសរុបមានចំនួន $1,000 ឬច្រើនជាងនេះ។

អ្នកដែលផ្តល់អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ ត្រូវបានគេហៅថា អ្នកផ្តល់អំណោយគណបក្សនយោបាយសំខាន់។

នៅពេលដែលអំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ បានទទួលដោយគណបក្សនយោបាយ សមាជិកជាប់ឆ្នោត បេក្ខជន ឬអ្នកចូលរួមការបោះឆ្នោតផ្សេងទៀត បង្កាន់ដៃមួយត្រូវតែបានចេញឱ្យអ្នកផ្តល់អំណោយដល់គណបក្សនយោបាយសំខាន់នោះ។ 

ចំពោះអំណោយមិនមែនជាទឹកប្រាក់ លិខិតទទួលអំណោយត្រូវតែបានចេញឱ្យអ្នកផ្តល់អំណោយដល់គណបក្សនយោបាយសំខាន់នោះ។ 

អំណោយដល់គណបក្សនយោបាយតិចតូច

អំណោយដល់គណបក្សនយោបាយតិចតូច គឺជាអំណោយដល់គណបក្សនយោបាយតិចជាង $1,000។ 

ប្រសិនបើការផ្តល់អំណោយជាច្រើនដងដល់បុគ្គលតែមួយ នៅក្នុងឆ្នាំហិរញ្ញវត្ថុមួយ អំណោយទាំងនេះអាចក្លាយជា អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ នៅពេលបូកបញ្ចូលគ្នា។ 

អ្នកផ្តល់អំណោយដល់គណបក្សនយោបាយ គួរតែយកចិត្តទុកដាក់ចំពោះការរក្សាកំណត់ត្រាឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគេអាចកំណត់ថាតើពួកគេបានផ្តល់អំណោយតិចៗជាច្រើនដង ដែលបូកបញ្ចូលគ្នាមានចំនួនដល់ $1,000 ឬច្រើនជាងនេះឬអត់។ 

តើអ្នកណាអាចផ្តល់អំណោយបាន?

មានបទបញ្ញត្តិតឹងរ៉ឹងនៅរដ្ឋញូវសៅវែល ស្តីពីអ្នកណាដែលអាចផ្តល់អំណោយដល់គណបក្សនយោបាយបាន។ អ្នកផ្តល់អំណោយត្រូវតែជា៖

  • បុគ្គលដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធ ឬនៅក្នុងរដ្ឋញូវសៅវែល សម្រាប់ការបោះឆ្នោតរបស់រដ្ឋាភិបាលរដ្ឋ ឬរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ឬ
  • អង្គភាពមានលេខអាជីវកម្មអូស្រ្តាលី ឬលេខផ្សេងទៀត ដែលបានទទួលស្គាល់ដោយគណៈកម្មការមូលប័ត្រ និងវិនិយោគអូស្រ្តាលី ឬ
  • បុគ្គល ឬអង្គភាពដែលបានទទួលការយល់ព្រមដោយ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល ដើម្បីផ្តល់អំណោយដល់គណបក្សនយោបាយ។ 

សាជីវកម្ម បុគ្គល និងសហការីជិតស្និទ្ធរបស់ពួកគេ ត្រូវបានហាមឃាត់មិនឱ្យផ្តល់អំណោយដល់គណបក្សនយោបាយឡើយ។ អ្នកផ្តល់អំណោយដែលបានហាមឃាត់ រួមមាន៖

  • អ្នកអភិវឌ្ឍអចលនទ្រព្យ
  • អង្គភាពអាជីវកម្មឧស្សាហកម្មថ្នាំជក់
  • អង្គភាពអាជីវកម្មឧស្សាហកម្មស្រា និងល្បែងស៊ីសង - រួមទាំងក្លឹបនានាដែលបានចុះឈ្មោះចូលរួមក្នុងការភ្នាល់ដាក់ប្រាក់ឬវត្ថុ ការភ្នាល់ ឬល្បែងស៊ីសងផ្សេងទៀត 
  • សហការីជិតស្និទ្ធ និងអង្គការតំណាងឧស្សាហកម្មនៃអ្នកផ្តល់អំណោយដែលបានហាមឃាត់។

អំណោយដល់គណបក្សនយោបាយដែលខុសច្បាប់

អំណោយដល់គណបក្សនយោបាយមួយចំនួនគឺខុសច្បាប់។ ប្រសិនបើមនុស្សម្នាក់ផ្តល់ ឬទទួលអំណោយដល់គណបក្សនយោបាយដែលខុសច្បាប់ ពួកគេប្រហែលជាបានប្រព្រឹត្តបទល្មើស ហើយអាចត្រូវបានការផ្តន្ទាទោសដោយ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែលនៅក្នុងតុលាការ។ 

ឧទាហរណ៍នានានៃអំណោយដល់គណបក្សនយោបាយដែលខុសច្បាប់ រួមមាន៖

  • អំណោយជាទម្រង់សាច់ប្រាក់ច្រើនជាង $100។ អំណោយដល់គណបក្សនយោបាយច្រើនជាង $100 ត្រូវតែធ្វើតាមអេឡិចត្រូនិក ឬដោយមូលប្បទានប័ត្រ
  • អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ដោយអនាមិក
  • អំណោយផ្តល់ដោយអ្នកផ្តល់អំណោយដែលបានហាមឃាត់ 
  • អំណោយលើសពីដែនកំណត់នៃអំណោយ។ 

ការប្រកាសពីអំណោយដល់គណបក្សនយោបាយ

អ្នកដែលផ្តល់អំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ ត្រូវបានគេហៅថា អ្នកផ្តល់អំណោយគណបក្សនយោបាយសំខាន់។ អ្នកផ្តល់អំណោយគណបក្សនយោបាយសំខាន់ ត្រូវតែប្រកាសព័ត៌មានលម្អិតនៃការផ្តល់អំណោយដល់គណបក្សនយោបាយដែលពួកគេបានផ្តល់ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល។ អ្នកផ្តល់អំណោយគណបក្សនយោបាយសំខាន់ ត្រូវតែប្រកាសពីអំណោយដល់គណបក្សនយោបាយដែលតម្រូវឱ្យរាយការណ៍ បន្ទាប់ពីចុងបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុនីមួយៗ។ គណបក្សនយោបាយ សមាជិកជាប់ឆ្នោត បេក្ខជន និងអ្នកចូលរួមការបោះឆ្នោតដទៃទៀត ក៏ត្រូវតែប្រកាសពីអំណោយដល់គណបក្សនយោបាយដែលពួកគេបានផ្តល់ និងទទួលផងដែរ។  ការប្រកាសអំណោយធ្វើឡើងដោយអ្នកផ្តល់អំណោយដល់គណបក្សនយោបាយសំខាន់ ជួយបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វីដែលគណបក្សនយោបាយ បេក្ខជន និងអ្នកដទៃទៀតបានប្រកាស។

ព័ត៌មានអំពីរបៀបប្រកាសគឺមាននៅ ទីនេះ។ 

គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល ផ្សព្វផ្សាយការប្រកាសទាំងអស់នៅលើគេហទំព័ររបស់ខ្លួន។ 

ការរៃអង្គាសប្រាក់ អំណោយ និងបទបញ្ញត្តិនានា

គណបក្សនយោបាយ អ្នកនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ជារឿយៗ រៀបចំពិធីរៃអង្គាសប្រាក់សម្រាប់គណបក្ស ឬយុទ្ធនាការបោះឆ្នោតរបស់ពួកគេ។  វាជាការសំខាន់ដែលត្រូវដឹងអំពីបទបញ្ញត្តិនានាដែលអនុវត្តចំពោះពិធីទាំងនេះ។

ដោយការបង់ប្រាក់ដើម្បីអញ្ជើញទៅ ឬចូលរួមក្នុងពិធីដូចនេះ ជាឧទាហរណ៍ ការទិញសំបុត្រ ឬវត្ថុផ្សេងទៀតជាផ្នែកនៃការរៃអង្គាសប្រាក់ ចំនួនទឹកប្រាក់ដែលអ្នកបង់ គឺជាអំណោយដល់គណបក្សនយោបាយ។ 

ប្រសិនបើអ្នកបង់ប្រាក់ឱ្យមនុស្សផ្សេងទៀតចូលរួមជាមួយអ្នក អំណោយដល់គណបក្សនយោបាយដែលអ្នកបានធ្វើ គឺបូកបញ្ចូលទាំងចំនួនទឹកប្រាក់ដែលអ្នកបង់ក្នុងនាមមនុស្សទាំងនោះ។ 

ការដេញថ្លៃឈ្នះនៅកន្លែងដេញថ្លៃសម្រាប់ការរៃអង្គាសប្រាក់ ឬការទិញឆ្នោតវត្ថុ ខណៈពេលអ្នកនៅទីនោះ ក៏ជាឧទាហរណ៍ទូទៅផងដែរនៃអំណោយដល់គណបក្សនយោបាយនៅក្នុងពិធីរៃអង្គាសប្រាក់។

អ្នកអាចតម្រូវឱ្យប្រកាសទៅគណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល អំពីអំណោយដល់គណបក្សនយោបាយដែលអ្នកផ្តល់ទៅឱ្យអ្នករៃអង្គាសប្រាក់ ប្រសិនបើអំណោយទាំងនេះជាអំណោយដែលតម្រូវឱ្យរាយការណ៍។ 

ទាក់ទងមកយើង

ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទងមកយើងតាមទូរសព្ទលេខ 1300 022 011ឬតាមអ៊ីមែលនៅ fdc@elections.nsw.gov.au។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមហៅទូរសព្ទទៅ TIS National តាមលេខ 131 450 ហើយស្នើសុំឱ្យពួកគេហៅទូរសព្ទទៅ គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋញូវសៅវែល តាមលេខ 1300 022 011

វីដេអូ

សម្រាប់សេចក្តីសង្ខេបនៃបទបញ្ញត្តិស្តីពីអំណោយដល់គណបក្សនយោបាយ សូមទស្សនាវីដេអូខាងក្រោម។